បរទេស៖ នៅថ្ងៃនេះប្រទេសចិន បានប្រកាសមិនអនុញ្ញាត ឲ្យភ្ញៀវបរទេស មិនមែនជនជាតិចិន ដែលមានប្រភពមកពី ប្រទេសអង់គ្លេស ប៊ែលហ្សិក និងហ្វីលីពីន ធ្វើដំណើរចូល មកក្នុងប្រទេស របស់ខ្លួនឡើយ ។
លើសពីនេះផងដែរ តាមគោលការណ៍ច្បាប់ថ្មីនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានទាមទារឱ្យអ្នកដំណើរ មកពីសហរដ្ឋអាមេរិក បារាំង និងអាឡឺម៉ង់ បង្ហាញពីលទ្ធផល នៃការធ្វើតេស្ត សុខភាពបន្ថែមទៀត ខណៈដែលករណី ឆ្លងវិរុសកូវីដ១៩ កំពុងតែចាប់ផ្តើម កើនឡើងជាថ្មី នៅជុំវិញពិភពលោក ។
ស្ថានទូតចិន ប្រចាំនៅចក្រភពអង់គ្លេស បាននិយាយថាប្រទេសចិន បានបញ្ឈប់ការធ្វើដំណើរ ចូលជាបណ្តោះអាសន្ន នូវជនជាតិបរទេស ដែលធ្វើដំណើរ ពីចក្រភពអង់គ្លេស ទោះបីជាពួក គេមានសិទ្ធិ ទទួលទិដ្ឋាការ និងការអនុញ្ញាតស្នាក់នៅក៏ដោយ ដោយឡែកស្ថានទូតចិន នៅបែលហ្ស៊ិក និងហ្វីលីពីន ក៏បានចេញសេចក្តីថ្លែងការណ៍ ស្រដៀងគ្នានេះ ដោយប្រកាស អំពីការរឹតត្បិត លើអ្នកដំណើរ ពីប្រទេសទាំងពីរនេះដូចគ្នា ៕
ប្រែសម្រួល៖ស៊ុនលី