ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជិត២ម៉ឺននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹង វីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លង វីរុសកូរ៉ូណា បន្ថែមទៀតចំនួន១៩.៤០៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១.៧១២.៨៥៨នាក់ ។

មជ្ឈមណ្ឌលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសថា ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលបានរាយការណ៍មាន ករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.២៥៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបដល់៤៥០.៤៣៦នាក់ ។

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ បានថយចុះគិតពីថ្ងៃមុន ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀត ចំនួន២៩២នាក់ ដែលបានកត់ត្រានៅក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់២៩.៥០៩នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top