ព័ត៌មានអន្តរជាតិ

ឆ្នាំ១៩២៨ ព្រះចៅជប៉ុន Hirohito ឡើងគ្រងរាជនិងដឹកនាំយោធា ក្នុងសង្គ្រាមលោកទី២

ប្រវត្តិសាស្ត្រ: ពីរឆ្នាំបន្ទាប់ពីការចូលទីវង្គត់ របស់ព្រះបិតាព្រះអង្គ Michinomiya Hirohito ត្រូវបានឡើងសោយរាជ្យ ជាព្រះចៅអធិរាជនៅជប៉ុនទី ១២៤ នៅដែលស្ថិតនៅក្នុងសែស្រឡាយ បន្ទាត់នៃចៅអធិរាជមួយ ដែលមានអាយុកាល គិតចាប់តាំងពីឆ្នាំ៦៦០នៃ គ្រិស្តសករាជ។

ព្រះចៅអធិរាជ Hirohito ត្រូវបានគេចាត់ទុកជា មេដឹកនាំប្រទេសស្ថិតនៅក្នុង សម័យដ៏ចលាចលមួយ ក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។ ចាប់តាំងពីការពង្រីកកម្លាំង យោធាយ៉ាងឆាប់រហ័ស ដែលចាប់ផ្តើមពីឆ្នាំ ១៩៣១ ដល់ការបរាជ័យរបស់ប្រទេសជប៉ុន ដោយកងកម្លាំងសម្ព័ន្ធមិត្ត ក្នុងឆ្នាំ១៩៤៥ ព្រះចៅ Hirohito បានគ្រប់គ្រងប្រជាជនជប៉ុន ជាស្តេចដ៏តឹងតែងដែលអំណាច របស់ទ្រង់ត្រូវបានកំណត់ យ៉ាងច្បាស់លាស់ និងតឹងរ៉ឹងបំផុត។

បន្ទាប់ពីព្រឹត្តិការណ៍ ទំលាក់គ្រាប់បែកបរមាណូ របស់អាមេរិកបានបំផ្លាញ ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីមកព្រះចៅ Hirohito ដែលជាអ្នកអះអាងថា ការចុះចាញ់និងថែមទាំង បានប្រកាសទៅកាន់ ប្រជាជនជប៉ុនតាមប៉ុស្តិវិទ្យុ ជាលើកដំបូងដែល មិនធ្លាប់មានពីមុនមក ៕

ប្រែសម្រួល: ស៊ុន លី

To Top