Covid-19

ជប៉ុន មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស១០ម៉ឺននាក់ បន្ទាប់ពីមាន អ្នកឆ្លងជំងឺថ្មីចំនួន១ពាន់នាក់

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានប្រកាសតួលេខចុងក្រោយ និងក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់១.០៤៥នាក់ ដល់១០៥.០៧៩នាក់ យប់ថ្ងៃព្រហស្បតិ៍ ។ ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺ ប្រចាំថ្ងៃបានកើនឡើង ដល់១.០០០នាក់ ជាលើកដំបូងចាប់តាំង ពីថ្ងៃទី២១ សីហា ។

រដ្ឋាភិបាល បានបង្កើនការរឹតត្បិត និងបានជំរុញឲ្យការធ្វើដំណើរ ក្នុងស្រុកកើនឡើង ដែលរងផលប៉ះពាល់ដល់សេដ្ឋកិច្ច ដោយជំងឺឆ្លងរាតត្បាត ចំនួនអ្នកឆ្លងជំងឺបានបន្តកើនឡើងក្នុងរយៈពេលថ្ងៃមកនេះ ។

ក្រុងតូក្យូ ជាក្រុងដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេ នៅក្នុងប្រទេសជប៉ុន ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន២៦៩នាក់ ដែលត្រូវបានគេរាយការណ៍ឲ់្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយគ្នានេះដែរ សរុបអ្នកឆ្លងជំងឺជាបន្តបន្ទាប់ បានកើនឡើងដល់៣១.៨៩៣នាក់ ដែលកើនឡើងខ្ពស់ ក្នុងចំណោមខេត្តចំនួន ៤៧របស់ប្រទេស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top