ព័ត៌មានអន្តរជាតិ

រយៈពេល០៣ថ្ងៃហើយ សម្រាប់ការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈគូប្រជែងលោក ដូ ណាល់ ត្រាំ និង ចូ បៃដិន មានក្តីសង្ឃឹមរៀងៗខ្លួនថា នឹងឈ្នះ

វ៉ាស៊ីនតោន៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការប្រជែងដណ្តើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក រវាងអ្នកប្រជាធិបតេយ្យ លោកចូ បៃដិន និងលោក ដូណាល់ ត្រាំ ដែលកំពុងកាន់អំណាច បានបន្តនៅថ្ងៃសុក្រនេះ ដោយមានរដ្ឋសមរភូមិមួយចំនួនតូចនៅតែរាប់សន្លឹកឆ្នោតរយៈពេល០៣ថ្ងៃ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ។

លោក បៃដិន បានខិតជិតទៅរកការឈ្នះនៅសេតវិមាន បន្ទាប់ពីការនាំមុខដ៏តិចមួយលើ លោក ត្រាំ នៅរដ្ឋ ហ្សកហ្ស៊ី និងផេនស៊ីលវេនៀ នោះ ។

យោងតាមបណ្តាញទូរទស្សន៍ធំៗ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា លោក បៃដិន បាននាំមុខក្នុងការបោះឆ្នោតជ្រើសរើសបោះឆ្នោតសកល តាមរដ្ឋដែលកំណត់ថា ជាអ្នកឈ្នះ ។

ក្រុមមន្រ្តីនៅរដ្ឋ ហ្សកហ្ស៊ី និងរដ្ឋផេនស៊ីលវេនៀ បានសម្តែងនូវសុទិដ្ឋិនិយមថា ពួកគេនឹងបញ្ចប់ការរាប់នៅថ្ងៃសុក្រនេះ ខណៈដែលរដ្ឋ Nevada នៅតែត្រូវបានគេរំពឹងថា នឹងចំណាយពេលជាច្រើនថ្ងៃ ដើម្បីបញ្ចប់ការរាប់សន្លឹកឆ្នោតរបស់ពួកគេ ។

យុទ្ធនាការរបស់លោក ត្រាំ បានបន្តការប្តឹងយ៉ាងក្តៅគគុកនៅតាមរដ្ឋជាច្រើន ទោះបីជាចៅក្រមនៅរដ្ឋហ្សកហ្ស៊ី រដ្ឋមីឈីហ្គែន និងរដ្ឋហ្វីឡាដែលហ្វី បានបដិសេធយ៉ាងរហ័សនូវបញ្ហាប្រឈមនានានៅទីនោះក្តី ។ អ្នកជំនាញផ្នែកច្បាប់បាននិយាយថា ករណីទាំងនេះមានឱកាសតិចតួចក្នុងការជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោត ហើយទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់លោក បៃដិន គឺលោក Bob Bauer បានហៅពួកគេថា ជាផ្នែកមួយនៃយុទ្ធនាការផ្តល់ព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ ។

ការបិទការបោះឆ្នោត បានបញ្ជាក់ពីភាពបែកបាក់ខាងផ្នែកនយោបាយដ៏ជ្រាលជ្រៅរបស់ប្រទេសនេះ ហើយប្រសិនបើគាត់ឈ្នះលោក បៃដិន ក៏អាចប្រឈមមុខនឹងពេលវេលាដ៏លំបាកក្នុងការគ្រប់គ្រងសហរដ្ឋអាមេរិក ដែលមានភាពបែកបាក់កាន់តែខ្លាំងផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top