បរទេស៖ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន លោក Jonathan Hoffman បានប្រកាសបដិសេធរបាយការណ៍ ចេញពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលថារដ្ឋមន្ត្រីការពារជាតិ លោក Mark Esper បានរៀបចំលិខិតលាលែងពីតំណែង។
លោក Hoffman បានសរសេរតាមបណ្តាញ Twitter ថាព័ត៌មានរបស់ NBC គឺមិនត្រឹមត្រូវ និងបំភ័ន្តតាមមធ្យោបាយជាច្រើន ប៉ុន្តែដើម្បីឱ្យច្បាស់នៅពេលនេះ គឺថារដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ មិនមានផែនការលាលែងទេ និងក៏មិនត្រូវបាន ស្នើឱ្យដាក់លិខិតលាលែងដែរ។
គួរឲ្យដឹងដែរថា ដោយដកស្រង់សំដី មន្រ្តីការពារជាតិចំនួន ៣ នាក់ NBC បានរាយការណ៍ នៅព្រឹកថ្ងៃសុក្រថា មន្រ្តីជាន់ខ្ពស់របស់មន្ទីរប៉ង់តាហ្គោន លោក Esper បានរៀបចំលិខិត លាលែងតំណែងរបស់គាត់រួចរាល់ហើយ ក្រោយពេលការបោះឆ្នោតរួចរាល់៕
ប្រែសម្រួល៖ស៊ុនលី