ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និយាយថា អាមេរិកគ្មានលទ្ធភាព ជាអ្នកគ្រប់គ្រងពិភពលោកទៀតឡើយ

បរទេស៖ នៅថ្ងៃសុក្ររដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសសម្ព័ន្ធមិត្ត វេណេស៊ុយអេឡាថា អ៊ីរ៉ង់បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺមិនអាចមានលទ្ធភាព ក្នុងការគ្រប់គ្រង អ្វីដែលកំពុងកើតឡើង នៅលើពិភពលោកបានទៀតទេ ឬក៏បង្ហាញប្រទេសដទៃទៀត ពីរបៀបការពារសិទ្ធិពលរដ្ឋ របស់ខ្លួនបានដែរ។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែរយៈពេលពីរថ្ងៃ បន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីការប្រទេសអ៊ីរ៉ង់ Javad Zarif បាននិយាយថា យុគសម័យអនុត្តរភាព របស់លោកខាងលិច ត្រូវបានបញ្ចប់ហើយ ដោយលោកបានកោតសរសើរផងដែរ
ដល់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ចំពោះការប្រឆាំងនឹងយុទ្ធនាការ ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក ដើម្បីព្យាយាមបណ្តេញលោកចេញ។

គួរឲ្យដឹងដែរថា ប្រទេសអ៊ីរ៉ង់ បានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់ សម្រាប់លោក Maduro ខណៈដែលរដ្ឋាភិបាល ផ្តាច់ការរបស់លោក កំពុងទទួលរងទណ្ឌកម្មហិរញ្ញវត្ថុនិងភាពឯកា
បំផុតពីអន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top