Covid-19

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៥នាក់ នាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺសរុបលើសពី ១.២០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យករណីសរុបបានកើនឡើងដល់ ១.២១២នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ដោយសារគ្រោះមហន្តរាយនេះ ។

ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋឥណ្ឌា ចំនួន០១នាក់ និងពលរដ្ឋវៀតណាមចំនួន ៤នាក់ ដែលជាអ្នកចូលមកក្នុងប្រទេសនាពេលថ្មីៗនេះ ដែលមកពីបរទេស និងតម្រូវឲ្យធ្វើចត្តាឡីស័កនៅពេលមកដល់ ។

ក្រសួងក៏បានប្រកាសថា មានអ្នកជំងឺមា្នក់ទៀតហើយដែលបានចាកចេញពីមន្ទីរពេទ្យ នាំឲ្យសរុបអ្នកជាសះស្បើយ បានកើនឡើងដល់១.០៧០នាក់ នៅក្នុងប្រទេស គិតត្រឹមថ្ងៃសុក្រនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top