Covid-19

ហ្វីលីពីន មានអ្នកឆ្លង ជំងឺកូវីដ ១៩ថ្មី មានចំនួនជាង ២,៤ពាន់នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល របស់ហ្វីលីពីន បានរាយការណ៍ នៅថ្ងៃអាទិត្យថា មានអ្នកឆ្លងជំងឺថ្មីចំនួន២.៤៤២នាក់ ដែលឆ្លងជំងឺកូវីដ១៩ និងនាំឲ្យសរុប អ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើង ដល់៣៩៦.៣៩៥នាក់ ។

នាយកដ្ឋានខាងលើ បានឲ្យដឹងថា អ្នកជំងឺបន្ថែមទៀតចំនួន១១.៤៣០នាក់ បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួន អ្នកជាសះស្បើយ ពីជំងឺសរុបកើនឡើង ដល់៣៦១.៦៣៨នាក់ ។ សរុបចំនួនអ្នកស្លាប់ បានកើនឡើងដល់៧.៥៣៩នាក់ បន្ទាប់ពីមានអ្នកជំងឺ បន្ថែមទៀត ចំនួន៥៤នាក់ បានស្លាប់ ដោយសារវីរុសបង្កជំងឺ ។ នាយករដ្ឋាន បានបន្ថែមឲ្យដឹងដូច្នេះ ។

នាយកដ្ឋានបានឲ្យដឹងថា បានធ្វើតេស្តរកមើលមេរោគ ដល់ពលរដ្ឋចំនួនជាង៤,៧២លាននាក់ នៅក្នុងប្រទេសហ្វីលីពីន ។ ហ្វីលីពីន មានពលរដ្ឋសរុបប្រមាណ១១០លាននាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top