ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា មន្ត្រីក្នុងស្រុកមួយរូបបានឲ្យដឹងថា ពលរដ្ឋប្រមាណជាង ៦៣០នាក់ ត្រូវបានធ្វើការជម្លៀសខ្លួនចេញពីភូមិមួយ នៅជិតភ្នំភ្លើង Mount Merapi ស្ថិតនៅខេត្តជ្វាកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី ចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ ខណៈដែលសញ្ញា ប្រុងប្រយ័ត្ននៃបន្ទុះភ្នំភ្លើង ត្រូវបានប្រកាសឲ្យដឹងអំពី កម្រិតខ្ពស់បំផុតជាលើកទី២ ។
លោក Edy Susanto នាយកប្រតិបត្តិទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយស្រុក Magelang បានថ្លែងកាលពីថ្ងៃសៅរ៍ថា មានពលរដ្ឋកំពុងរស់នៅក្នុងភូមិចំនួន៣ នៅស្រុក Dukuh នឹងត្រូវបានធ្វើការជម្លៀសខ្លួន ។
លោកបានថ្លែងថា Susanto មានពលរដ្ឋ ២.៦២៥នាក់ពីភូមិចំនួន៣ ដែលត្រូវបានជម្លៀសខ្លួន ។ យើងនឹងបន្តតាមដានពីបញ្ហានេះ” ។
គួររំលឹកថា បន្ទុះភ្នំភ្លើងចុងក្រោយ នៅភ្នំ Merapi បានកើតឡើងចុងក្រោយបង្អស់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា