ព័ត៌មានអន្តរជាតិ

មិនចូលរួមអបអរ តែអ៊ីរ៉ង់រំពឹងរឿងមួយ ពីប្រធានាធិបតីថ្មី អាមេរិក

បរទេស៖ទោះបីជាមិនបានធ្វើការចូលរួមអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិកក្តីប៉ុន្តែនៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលតេហរ៉ង់បានបង្ហាញពីភាពវិជ្ជមានចំពោះ ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden។

សារព័ត៌មានបរទេសនៅថ្ងៃនេះបានសរសេរថា ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ដែលបានធ្វើសេចក្តីថ្លែងការណ៍មួយ តាមទូរទស្សន៍ជាតិ បានមានប្រសាសថាលោករំពឹងថារដ្ឋាភិបាលថ្មីអាមេរិកនឹងប្រើប្រាស់ឧិកាស ដើម្បីកែប្រែនូវរាល់

កំហុសឆ្គងទាំងឡាយដែលលោកប្រធានាធិបតី អាមេរិកបច្ចុប្បន្ន Donald Trump ធ្លាប់បានសាងឡើង។ រំលឹកដែរថាចាប់តាំងតែពីឆ្នាំ២០១៨មក ភាពតានតឹង រវាងអាមេរិកនិងអ៊ីរ៉ង់បានកើនឡើងខ្លាំងជាពិសេសនៅ ពេលដែលរដ្ឋាភិបាលរបស់លោក Trump បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង អាវុធនុយក្លេអ៊ែរជាមួយនឹង អ៊ីរ៉ង់និងភាគីហត្ថលេខីហើយក៏បានបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់បន្ថែមរហូតមកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top