ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ និយាយមិនត្រូវបានអញ្ជើញ ឲ្យចូលរួមកិច្ចប្រជុំអង្គការ សុខភាពពិភពលោក ក្រោយចិនជំទាស់

បរទេស ៖ ក្រសួងការបរទេសតៃវ៉ាន់ ដែលបង្ហាញនូវការមិនពេញចិត្ត បាននិយាយប្រាប់ថា កោះតៃវ៉ាន់នៅមិនទាន់ បានទទួលការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ ដ៏សំខាន់របស់អង្គការសុខ ភាពពិភពលោក នៅក្នុងសប្ដាហ៍នេះនៅឡើយទេ ព្រោះតែការជំទាស់របស់ចិន ហើយកិច្ចប្រជុំនោះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការរាតត្បាតនៃជម្ងឺកូវីដ១៩ ។

ក្រសួងតៃវ៉ាន់ បាននិយាយបន្ថែមដូច្នេះថា “ក្រសួងការបរទេសបង្ហាញនូវការសោកស្តាយនិងការ មិនពេញចិត្តជាខ្លាំង ចំពោះការជំទាស់ របស់ចិនមិនឲ្យតៃវ៉ាន់ ចូលរួមនៅអង្គការ សុខភាពពិភពលោក ហើយអង្គការសុខភាពពិភពលោក នៅតែបន្តមិនយកចិត្តទុកដាក់ចំពោះសុខភាព និងសិទ្ធិមនុស្ស របស់ប្រជាជន២៣,៥លាននាក់របស់តៃវ៉ាន់”។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន បេសកកម្មអាមេរិក ប្រចាំនៅទីក្រុងហ្សឺណែវ បានជំរុញប្រធានអង្គការសុខភាពពិភព លោក លោក Tedros Adhanom Ghebreyesus ឲ្យអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមក្នុងអង្គភាពបង្កើត ការសម្រេចចិត្តរបស់អង្គការ គឺសន្និបាតសុខភាពពិភពលោក ៕
ប្រែសម្រួល៖ប៉ាង កុង

To Top