សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានផ្ញើសារអបអរសាទរ ដល់ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris ដោយសម្តែងការរំពឹងទុក សម្រាប់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍចំណងទាក់ទងសេអ៊ូល – វ៉ាស៊ីនតោន។
លោក មូន បានសរសេរនៅលើបណ្តាញ សង្គម Twitter ថា៖ «សូមអបអរសាទរចំពោះ លោក JoeBiden និងលោកស្រី KamalaHarris ។ សម្ព័ន្ធភាពរបស់យើង គឺរឹងមាំហើយចំណងទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ គឺរឹងមាំ។
លោកមូនបន្ថែមថា“ ខ្ញុំទន្ទឹងរងចាំធ្វើការ ជាមួយអ្នក ដើម្បីតម្លៃរួមរបស់យើង” ខ្ញុំមានការរំពឹងខ្ពស់ក្នុងការជឿនលឿន និងបើកការអភិវឌ្ឍនាពេលអនាគត នៃទំនាក់ទំនងទ្វេភាគីរបស់យើង៕
ដោយ ឈូក បូរ៉ា