ព័ត៌មានអន្តរជាតិ

អតីតជំនួយការ នៅសេតវិមានថា លោកស្រី Melania កំពុងរាប់នាទី ដើម្បីលែងលះ ជាមួយលោក ដូណាល់ ត្រាំ

បរទេស៖ សារព័ត៌មាន Daily Mail បានដកស្រង់សំដីអតីតជំនួយការ របស់សេតវិមាន បានអោយដឹងថា លោកស្រី Melania Trump កំពុង“ រាប់នាទី” មុនពេលដែលលោកស្រី អាចលែងលះជាមួយលោកដូណាល់ត្រាំ ដែលត្រូវបានគេព្យាករណ៍ថា នឹងបាត់បង់ការិយាល័យ Oval Office ទៅលើអ្នកប្រជាធិបតេយ្យ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតជំនួយការ គឺលោកស្រី Omarosa Manigault Newman បាននិយាយថា លោកស្រី “Melania កំពុងរាប់ជារៀងរាល់នាទី រហូតដល់លោកអស់តំណែង ហើយនាងអាចលែងលះ” ។ ប្រសិនបើ Melania ព្យាយាមទាញភាពអាម៉ាស់ចុងក្រោយ ហើយចាកចេញនៅពេលលោកត្រាំ នៅជាប្រធានាធិបតី នោះលោកនឹងរកវិធីដាក់ ទណ្ឌកម្មនាង” ។

យោងតាមជំនួយការដដែល គឺអាពាហ៍ពិពាហ៍ រវាងលោកដូណាល់ត្រាំនិង Melania គឺជាពាពាហ៍ពិពាហ៍ “ប្រតិបត្តិការ” ហើយពួកគេមានបន្ទប់គេង ដាច់ដោយឡែកនៅសេតវិមាន។

ចំណែកអតីតជំនួយការ លោក ត្រាំ គឺ លោក Stephanie Wolkoff បានអះអាងថាលោកស្រី Melania បានចរចាឡើងវិញ នូវកិច្ចព្រមព្រៀង ក្រោយការបង្កើតថ្មី ដើម្បីឱ្យកូនប្រុស របស់លោកស្រី គឺ Barron អាចមានចំណែកស្មើគ្នា នៅក្នុងទ្រព្យសម្បត្តិ របស់លោក ត្រាំ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top