បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់លោក ចូ បៃដិន បានប្រាប់ NBC News ថា លោក ចូ បៃដិន ដែលត្រូវបានប្រកាស ជាប្រធានាធិបតីជាប់ឆ្នោត ដោយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា លោកគ្រោងនឹងអំពាវនាវ ដល់អភិបាលរដ្ឋនានាឱ្យណែនាំពាក់ របាំងមុខជាចាំបាច់ ក្នុងគោលបំណងជំរុញកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ទីប្រឹក្សាយុទ្ធនាការបាន ប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃអាទិត្យថា « ប្រសិនបើអភិបាលខេត្ត ម្នាក់បដិសេធ លោកនឹងទៅរកចៅហ្វាយក្រុង នៅក្នុងរដ្ឋហើយសុំឱ្យពួកគេដឹកនាំ” ។
បច្ចុប្បន្ននេះមានរដ្ឋជាង ៣០ របស់សហរដ្ឋអាមេរិក ដែលមានអាណត្តិឱ្យពាក់របាំង មុខជាធរមាន ដែលតម្រូវឲ្យបុគ្គលពាក់គ្របមុខសុវត្ថិភាព ពេលនៅទីសាធារណៈ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបានផ្តល់អនុសាសន៍ ឱ្យពាក់ម៉ាសនៅទីសាធារណៈ ជាពិសេស នៅពេលការរក្សាគម្លាតសង្គម ដែលមិន អាចធ្វើទៅបាននោះ៕
ប្រែសម្រួលៈ ណៃ តុលា