ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ BRI របស់ចិន ផ្ដល់ឱកាសជាច្រើន សម្រាប់ការអភិវឌ្ឍ

ប៉េកាំង៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ហៅកាត់ថា BRI បានក្លាយជាវេទិកាធំបំផុត សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តល់រដ្ឋជាពិសេសសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាមួយនឹងឱកាស សម្រាប់ការអភិវឌ្ឍ។

 ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចូលរួមក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃ SCO នៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ 

 កិច្ចប្រជុំនេះនឹងត្រូវរៀបចំឡើងតាមរយៈបណ្តាញភ្ជាប់វីដេអូ ដោយប្រទេសរុស្ស៊ី ដែលកាន់តំណែងជាប្រធាន SCO វិលជុំនៅឆ្នាំនេះ

 ចាប់តាំងពីលោកស៊ី បានស្នើគំនិតផ្តួចផ្តើមនៃការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវសូត្រ នៅសាកលវិទ្យាល័យណាហ្គារបេយ ក្នុងប្រទេសកាហ្សាក់ស្ថាន ក្នុងឆ្នាំ២០១៣ ដោយ BRI បានរកឃើញនូវការគាំទ្រ និងបង្កើនការគាំទ្រពីបណ្តាប្រទេសនានាជុំវិញពិភពលោក៕ដោយ ឈូក បូរ៉ា

To Top