បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យគេជឿជាក់ថា មនុស្សប្រមាណជា៥០លាននាក់ មកហើយដែលបានឆ្លងកូវីដ១៩ ។
ការបង្ហាញតួលេខ ដែលត្រូវបានធ្វើឡើងដោយ សកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីឆ្លង សរុបមានទៅដល់ ៥០ ០៥២ ២០៤ នាក់ ខណៈដែលចំនួន អ្នកបាត់បង់ជីវិត មានទៅដល់ ១ ២៥៣ ១១០ នាក់។
ប្រភពដដែលបានបង្ហាញដែរថា សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលមានតួលេខអ្នកឆ្លងនិងអ្នកស្លាប់ច្រើនបំផុត លើលោកដដែលដោយក្នុងនោះមាន អ្នកឆ្លង ៩ ៨៧៩ ៣២៣ នាក់និងស្លាប់ ២៣៧ ១៩២នាក់ ៕
ប្រែសម្រួល៖ស៊ុនលី