ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ រំពឹងថាវ៉ាក់សាំង របស់ខ្លួននឹងបង្ហាញខ្លួន យ៉ាងយូរបំផុត ត្រីមាសដំបូងឆ្នាំក្រោយ

បរទេស ៖ នៅសប្តាហ៍នេះកាសែតបរទេសមួយ បានចេញផ្សាយថា ប្រទេសអាល្លឺម៉ង់បានបង្ហើបថា ខ្លួននឹងមិនរំពឹងទេថា វ៉ាក់សាំងកូវីដ១៩របស់ខ្លួន នឹងអាចបង្ហាញខ្លួន
មុនត្រីមាសទី ១ ឆ្នាំ ២០២១ ទេនេះ ។

ឯកសារយុទ្ធសាស្ត្រ ១៥ ទំព័រដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាល បានកំណត់យកវ៉ាក់សាំង ដែលមានសក្តានុពលចំនួន ៧ ដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់ការធ្វើតេស្តនៅឆ្នាំនេះ ឬឆ្នាំក្រោយ ហើយអាចមានបរិមាណ គ្រប់គ្រាន់ដើម្បីចាប់ផ្តើមយុទ្ធនាការចាក់ វ៉ាក់សាំងទូទាំងប្រទេស សម្រាប់ក្រុមមនុស្សដែលអាទិភាពបំផុត។

គួរឲ្យដឹងដែរថាវ៉ាក់សាំងទាំងនេះ រួមបញ្ចូលទាំងពីផលិតផល របស់ក្រុមហ៊ុន AstraZeneca, BioNTech និងដៃគូរបស់ខ្លួន Pfizer, Moderna និង Novovax,
Johnson, GlaxoSmithKline និង CureVacផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top