ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស ៖ អាមេរិក គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ និងសំខាន់បំផុត

បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃអាទិត្យបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធនិង សំខាន់បំផុត ហើយលោកបន្ថែមថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើរឿងខ្លះលើជំនួញ បើទោះជាទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកចរចាដ៏តឹងតែមួយ ក៏ដោយ ។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយប្រាប់ដូច្នេះថា “ប៉ុន្តែនៅលើកិច្ចព្រមព្រៀង ជំនួញជាមួយអាមេរិក ខ្ញុំជាសិស្សដ៏វៃឆ្លាតមួយរូប នៃគោលនយោបាយជំនួញ សហរដ្ឋអាមេរិក ហើយពួកគេ គឺជាអ្នកចរចាដ៏តឹងតែង”។

លោក Boris Johnson បានមានប្រសាសន៍បន្តទៀតថា “ហើយខ្ញុំមិនធ្លាប់ជឿថា នេះនឹងជារឿងខ្លះ ដែលនឹងងាយស្រួលធ្វើទាំងស្រុង នៅក្រោមរដ្ឋបាល សហរដ្ឋអាមេរិកណាមួយនោះទេ ។ ខ្ញុំគិតថា មានឱកាសដ៏ល្អមួយ ដែលយើងនឹងធ្វើរឿងបានខ្លះ” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top