ព័ត៌មានអន្តរជាតិ

សកម្មជន ស្នើឲ្យមានការស៊ើបអង្កេតយូអិន លើការធ្វើមាតុភូមិនិវត្តន៍ កូរ៉េខាងជើងស្ម័គ្រចិត្តពីជប៉ុន

បរទេស៖ ក្រុមតស៊ូមតិមានមូលដ្ឋាន នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា អង្គការសហប្រជាជាតិ គួរតែធ្វើការស៊ើបអង្កេត ចំពោះការធ្វើមាតុនិវត្តន៍ ជាប្រវត្តិសាស្ត្រ របស់ជនជាតិកូរ៉េរាប់សិបពាន់នាក់ ចេញពីប្រទេសជប៉ុន សម្រាប់ការរំលោភបំពានសិទ្ធិ។

ក្រុមសម្ព័ន្ធភាពពលរដ្ឋ ដើម្បីសិទ្ធិមនុស្សកូរ៉េខាងជើង ហៅកាត់ថា NKHR បាននិយាយនៅថ្ងៃចន្ទ ក្នុងសន្និសីទកាសែតមួយថា រដ្ឋាភិបាលកូរ៉េខាងជើង គួរតែធ្វើការទទួលខុសត្រូវ ហើយអ្នកចូលរួមគម្រោង អតីតសហភាពសូវៀត កាកបាទក្រហមជប៉ុន កាកបាទក្រហមអន្តរជាតិ និងរដ្ឋាភិបាលជប៉ុន ក៏គួរតែធ្វើការស៊ើបអង្កេតផងដែរ។

ក្រុម NKHR នេះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “រហូតដល់ពេលបច្ចុប្បន្ននេះ គម្រោងធ្វើមាតុភូមិនិវត្តន៍ ត្រូវបានគេស្គាល់ថា ជាគម្រោងមាតុភូមិនិវត្តន៍មនុស្សជាតិមួយ ដែលមានពាក់ព័ន្ធ ដោយជនជាតិកូរ៉េនៅប្រទេសជប៉ុន ដែលធ្វើដំណើរទៅកូរ៉េខាងជើងវិញ តាមឆន្ទៈសេរីផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែការពិតគឺថា វាជាការរៀបផែនការជាប្រព័ន្ធ និងជំរុញដោយរដ្ឋាភិបាលកូរ៉េខាងជើង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top