វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រាប់មេដឹកនាំពិភពលោក មួយចំនួនថា“ អាមេរិកកំពុងវិលត្រឡប់ មកវិញហើយ” ដែលបង្ហាញសញ្ញាធម្មតានៃរបៀប ដែលប្រទេសរបស់លោក ទាក់ទងជាមួយប្រទេស និងសម្ព័ន្ធមិត្តដទៃទៀត។
សុន្ទរកថា របស់លោកបានរំលឹកដល់អ្វី ដែលទីប្រឹក្សាគោលនយោបាយ ការបរទេសដ៏សំខាន់របស់លោក បានលើកឡើងថា អតីតអនុប្រធានាធិបតី នឹងប្រាប់ប្រទេសផ្សេងទៀត ប្រសិនបើជាប់ឆ្នោត។
លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃអង្គារថា“ ដំបូងខ្ញុំសូមប្រាប់ពួកគេឲ្យដឹងថាអាមេរិកត្រលប់មកវិញហើយ។ យើងនឹងត្រលប់មកវិញក្នុងការប្រកួតនេះ” ដែលរួមមានប្រទេស បារាំង អាល្លឺម៉ង់ កាណាដា និងអៀរឡង់៕