ព័ត៌មានអន្តរជាតិ

CMG ដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាន អំពីខួបទី៣០ នៃការអភិវឌ្ឍ និងបើកទូលាយខណ្ឌ Pudong

នាថ្ងៃទី១០ ខែវិច្ឆិកា មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាន អំពីខួបទី៣០ នៃការអភិវឌ្ឍ និងបើកទូលាយខណ្ឌ Pudong    ដែលស្ថិតនៅមជ្ឈមណ្ឌល ព័ត៌មានវិទ្យាអន្តរជាតិសៀងហៃ ដែលជាទីចាត់ការទូទៅ ប្រចាំតំបន់ត្រីកោណ ទន្លេយ៉ង់សេ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន (CMG) បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ថ្ងៃដដែលលោក Shen Haixiong  អនុរដ្ឋមន្ត្រីក្រសួង ឃោសនាការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយក CMG បានអញ្ជើញចុះទៅ សួរសុខទុក្ខបុគ្គលិកការងារ CMG ដែលប្រចាំការនៅទីនោះ និងបានពិនិត្យការងារ ត្រៀមរៀបចំធ្វើ ការផ្សព្វផ្សាយអំពីខួបឆ្នាំទី៣០ នៃការអភិវឌ្ឍ និងបើកទូលាយខណ្ឌ Pudong ក៏ដូចជាបានស្រាវជ្រាវ និងចាត់ចែងការងារពាក់ព័ន្ធ។

លោក Shen Haixiong បានលើកទឹកចិត្ត ឱ្យក្រុមផ្សព្វផ្សាយ ប្រកាន់ខ្ជាប់ គំនិតច្នៃប្រឌិតថ្មី ជាពិសេសត្រូវផ្តល់កម្មវិធី new media កាន់តែល្អ និងរស់រវើកជូនទស្សនិកជនវ័យក្មេង ដើម្បីលើកកម្ពស់ សមត្ថភាព ផ្សព្វផ្សាយអន្តរជាតិថែមមួយកម្រិតទៀត ៕

To Top