វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបើកកិច្ចពិភាក្សាសេដ្ឋកិច្ចថ្មីមួយ ជាមួយកោះតៃវ៉ាន់នៅថ្ងៃទី២០ ខែវិច្ឆិកា ដែលជាវិធានការមួយ ដែលអាចទាក់ទាញកំហឹងពីប្រទេសចិន។
កិច្ចពិភាក្សាភាពជាដៃគូរភាពវិបុលភាព សេដ្ឋកិច្ចនឹងត្រូវដឹកនាំដោយសហរដ្ឋអាមេរិក ដោយលោក Keith Krach អនុរដ្ឋលេខាធិការ សម្រាប់កំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ដោយថា ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ប្រជាធិបតេយ្យរស់រវើក និងជាដៃគូគួរឱ្យទុកចិត្តមានភាពរឹងមាំនិងរីកចម្រើន។
លោកបន្ដថា “វានឹងជួយបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់អ្វីៗទាំងអស់ពីខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានសុវត្ថិភាព និងសន្តិសុខបណ្ដាញ 5G សន្ដិសុខសុខភាព និងអ្វីៗជាច្រើនទៀត”៕ដោយ ឈូក បូរ៉ា