ព័ត៌មានអន្តរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា រង់ចាំសេចក្តីសម្រេចរបស់តុលាការ ស្តីពីការរស់នៅ របស់លោកនៅ ក្នុងមូលដ្ឋានកងទ័ព

បរទស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅតែប្រកាន់ជំហរតឹងរឹងចំពោះសេចក្តីសម្រេចជិតមកដល់របស់ តុលាការធម្មនុញ្ញស្តីពីបញ្ហាប្រឈម ប្រឆាំងចំពោះការបន្តរស់នៅក្នុងផ្ទះរបស់កងទ័ព ដែលជាការសម្រេចចិត្តមួយដែល អាចបង្កអន្តរាយដល់ភាពជានាយករដ្ឋមន្រ្តីរបស់លោក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចនេះត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី ២ ខែធ្នូ ប៉ុន្តែនាយករដ្ឋមន្រ្តីបដិសេធមិនត្រូវបានគេយកចិត្តទុកដាក់លើបញ្ហានេះទេ។ នៅពេលសួរអំពីរឿងនេះ ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា “ ខ្ញុំនឹងទុករឿងនោះទៅតុលាការ” ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់ អូចា និងក្រុមគ្រួសាររបស់គាត់ រស់នៅក្នុងផ្ទះមួយនៅកងវរសេនាតូចថ្មើរជើងលេខ ១ នៃក្រុមអង្គរក្សការពារព្រះមហាក្សត្រ ទោះបីជាលោកលែងជាសមាជិកនៃកងទ័ពកំពូលរបស់កងទ័ពក៏ដោយ ហើយលោកក៏បានចូលនិវត្តន៍ហើយដែរ បន្ទាប់ពីបញ្ចប់អាជីពជាប្រមុខកងទ័ព៕ប្រែសម្រួលៈ ណៃ តុលា

To Top