បរទេស៖គិតមកត្រឹមថ្ងៃអង្គារម្សិលមិញនេះទីភ្នាក់ងារ ចិនស៊ិនហួបានចេញផ្សាយថាមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ក្រសួងការពារជាតិ អាមេរិកបាននាំគ្នាលាលែងចេញពីតំណែងពោលគឺ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតី អាមេរិកលោក Donald Trump បានបណ្តេញចេញរដ្ឋមន្ត្រីការពារជាតិលោក Mark Esper ។
ក្នុងចំណោមមន្ត្រីទាំងនោះគេបានស្គាល់ថា មានដូចជាលោកអនុរដ្ឋលេខាធិកាទទួលបន្ទុកកិច្ចការងារគោលនយោបាយ James Anderson, លោករដ្ឋលេខាធិកាទទួលបន្ទុកកិច្ចការងារស៊ើបអង្កេត និងសន្តិសុខ Joseph Kernan និងប្រធានផ្នែកគ្រប់គ្រងបុគ្គលិក នៅក្រសួងការពារជាតិលោក Jen Stewart។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិផងដែរក៏បាន បញ្ជាក់ដែរថាលោកអនុរដ្ឋមន្ត្រីការពារជាតិ David Norquist នឹងនៅតែបន្តស្ថិតនៅក្នុង តំណែងរបស់គាត់ព្រមទាំងទំនួលខុសត្រូវរបស់គាត់ដដែល៕
ប្រែសម្រួល៖ស៊ុនលី