ព័ត៌មានអន្តរជាតិ

ហុងកុង ដកហូតសិទ្ធសមាជិកសភា ដែលមានទំនោរប្រឆាំង ចំនួន៤រូប

បរទេស៖ទូរទស្សន៍   BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថាសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ រូបនៅហុងកុងត្រូវបានដកសិទ្ធិ និងដាក់ឲ្យមានសុពលភាពភ្លាមៗ ចំពោះការអនុម័តមួយនេះ។

គួរឲ្យដឹងដែរថាការបណ្តេញចេញនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ហុងកុងអាចដកសិទ្ធិអ្នកនយោបាយរូបណាដែលអាចចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។

សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយរបស់ប្រទេសចិនក្នុងការរឹតត្បិតសេរីភាពរបស់ហុងកុង។ សមាជិកសភាដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យផ្សេងទៀតក៏ត្រូវបានគេរំពឹងថា នឹងលាលែងពីតំណែងដើម្បីតវ៉ាប្រឆាំងទៅនឹងការសម្រេចចិត្តនេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top