ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនជួប ជាមួយប្រធានទីភ្នាក់ងារ ចារកម្មសេអ៊ូល

បរទេស៖ប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ អាចនឹងកំពុងតែឆ្ពោះទៅរកការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ស្របពេលមានអន្តរភាព នៅសហរដ្ឋអាមេរិក ក្រោយការប្រកាសជ័យជំនះរបស់បេក្ខភាពប្រធានាធិបតី មកពីបក្សលទ្ធិប្រជាធិបតេយ្យ គឺលោក ចូ បៃដិន កាលពីថ្ងៃសៅរ៍។

កាសែតកូរ៉េខាងត្បូង Donga Ilbo បានរាយការណ៍ថា ប្រធានស៊ើបការណ៍សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល លោក Park Jie-won បានជួបគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នៅថ្ងៃអង្គារម្សិលមិញនេះ ពិភាក្សាគ្នាអំពីមធ្យោបាយធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពដែលធ្លាក់ចុះ ដោយសារតែបញ្ហាជំនួញនិងជម្លោះប្រវត្តិសាស្ត្រ។

ចំណែកប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលនិយាយប្រាប់កាសែត Donga Ilbo បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយករដ្ឋមន្ត្រីជប៉ុន មានឆន្ទៈខ្លាំងក្លាចង់ធ្វើឲ្យមានប្រក្រតីឡើងវិញ នូវចំណងមិត្តរវាងកូរ៉េនិងជប៉ុន៕ប្រែសម្រួល៖ប៉ាង កុង

To Top