ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ ត្រូវបានគេទូលប្រាប់ថា ភូមិក្រុមអាវក្រហមជាច្រើន ដែលធ្លាប់គាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ពេលនេះបានស្បថ ដើម្បីគាំទ្ររបបរាជានិយម

បរទេស៖ ព្រះករុណា ព្រះមហាក្សត្រថៃ ត្រូវបានគេទួលប្រាប់ថា ភូមិដែលមានអ្នកគាំទ្រ ក្រុមអាវក្រហមជាច្រើន ដែលធ្លាប់គាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត្រា ពេលនេះបានស្បថ ដើម្បីគាំទ្ររបបរាជានិយម។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះមហាក្សត្រីយានី របស់ព្រះមហាក្សត្រី ទ្រង់បានទួលប្រាប់ព្រះករុណា នៅពេលដែលព្រះអង្គកំពុងគង់ នៅជាមួយអ្នកគាំទ្រនៅ Wing 23 នៃកងទ័ពអាកាសនៅខេត្ត Udon Thani on កាលពីយប់ថ្ងៃអង្គារថា « ពួកគេមកពីភូមិក្រុមអាវក្រហម ដើម្បីការពាររាជានិយម» ។

ព្រះមហាក្សត្រិយានី បានអានសារឡើងវិញ នូវសារលិខិតរបស់អតីតមេដឹកនាំក្រុមអាវក្រហម លោក Anon Saennan បានទួលប្រាប់ព្រះរាជា ខណៈដែលព្រះករុណាត្រូវបានគេស្វាគមន៍ ជាមួយនឹងការស្រែកយ៉ាងខ្លាំងថា «ជ័យយោព្រះមហាក្សត្រ» ពេញមួយអង្គប្រជុំរបស់ពួកគេជាមួយអ្នកមានគុណ។

ព្រះករុណាបានប្រាប់លោក Anon Saennan ឲ្យធ្វើអ្វីៗដែលល្អសម្រាប់ ប្រទេស។ ព្រះអង្គមានព្រះរាជបន្ទូលថា « អ្នកអាចធ្វើអ្វីគ្រប់យ៉ាង ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជន និងសន្តិសុខជាតិ, កុំធ្វើអ្វីខុស»៕

ប្រែសម្រួលៈ ណៃ តុលា

To Top