ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតហុងគ្រី ប្រចាំនៅទីក្រុង បាងកក ឆ្លងវីរុសកូវីដ១៩ ក្រោយជិះរថយន្ត និងទទួលអាហារ ជាមួយរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មលោក Peter Szijjarto

បរទេស៖ អគ្គរដ្ឋទូតហុងគ្រី ប្រចាំនៅទីក្រុង បាងកក ត្រូវបានគេរកឃើញថា បានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីគាត់បានជិះរថយន្ត ហើយបានទទួលទានអាហារពេលល្ងាច កាលពីសប្តាហ៍មុន ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ការធ្វើតេស្តលើសំណាក របស់លោករដ្ឋមន្រ្តី ត្រូវបានយកនៅពេល មកដល់ប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធ នឹងជំងឺកាលពីថ្ងៃអង្គារបានបង្ហាញ ពេលវេលានៅក្នុងសន្និសីទកាសែត អំពីរបៀប ដែលអ្នកការទូតហុងគ្រី អាយុ ៥៣ ឆ្នាំ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណ បានឆ្លងជំងឺនេះ។

កាលពីថ្ងៃទី ៣ ខែវិច្ឆិកា អគ្គរដ្ឋទូតរូបនេះបានជួបជាមួយរដ្ឋមន្រ្តី ក្រសួងការបរទេស និងពាណិជ្ជកម្មលោក Peter Szijjarto នៅពេលដែលលោក និងគណៈប្រតិភូ របស់លោកបានមកដល់ព្រលានយន្តហោះ ។ ពួកគេបានធ្វើដំណើរតាមរថយន្ត តែមួយទៅកាន់កន្លែងដាច់ដោយឡែក របស់រដ្ឋនៅឯសណ្ឋាគារ Anantara Siam ក្នុងទីក្រុង បាងកក៕

ប្រែសម្រួលៈ ណៃ តុលា

To Top