BBC៖ នាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេបំផុត លើពិភពលោកគឺព្រះអង្គម្ចាស់ Khalifa bin Salman Al Khalifa នៃប្រទេសបារ៉ែន បានទទួលមរណភាពក្នុងព្រះជន ៨៤ ព្រះវស្សា។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះអង្គម្ចាស់ Khalifa ដែលបានចូលកាន់តំណែង បន្ទាប់ពីប្រទេសបារ៉ែន ទទួលបានឯករាជ្យនៅឆ្នាំ ១៩៧១ បានទទួលការព្យាបាល នៅមន្ទីរពេទ្យមួយ នៅសហរដ្ឋអាមេរិក ។ ព្រះអង្គម្ចាស់ Khalifa ជាពូរបស់ស្តេច Hamad ហើយមានតួនាទីដ៏មានឥទ្ធិពល នៅក្នុងគ្រួសាររាជវង្ស ។
ព្រះអង្គម្ចាស់ ត្រូវបានអ្នកខ្លះចាត់ទុកថា ជាអ្នកប្រកាន់ខ្ជាប់តឹងរឹង ហើយការដកព្រះអង្គ ចេញត្រូវបានទាមទារ ដោយក្រុមបាតុករដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យ ក្នុងកំឡុងពេល នៃការបះបោរនៅនិទាឃរដូវ អារ៉ាប់ ដែលបានបរាជ័យក្នុងឆ្នាំ ២០១១ ។
ទ្រង់បានមានបន្ទូលថា និទាឃរដូវអារ៉ាប់បាននាំមកនូវ តែការស្លាប់ ភាពវឹកវរនិងការបំផ្លិចបំផ្លាញប៉ុណ្ណោះ ហើយបានបដិសេធការអះអាងថា ទ្រង់បានរារាំងកិច្ចប្រឹងប្រែងកែទម្រង់នយោបាយ នៅក្នុងប្រទេសបារ៉ែន ៕
ប្រែសម្រួលៈ ណៃ តុលា