ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មបណ្ដាញ ក្រុមហ៊ុន និងមនុស្ស ពីបទជួយដល់អ៊ីរ៉ង់

បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ បានផ្តោតគោលដៅលើបណ្ដាញ អន្តរជាតិរបស់ក្រុមហ៊ុន និងជនជាតិបរទេសនានា ដោយទណ្ឌកម្ម និងការចោទប្រកាន់ ពីបទផ្តល់ទំនិញរសើប ឲ្យដល់យោធាអ៊ីរ៉ង់ ស្របពេលដែលខ្លួនរឹតបន្តឹងកាន់តែខ្លាំង នូវទស្សនវិស័យសេដ្ឋកិច្ច និងច្បាប់លើទីក្រុងតេអេរ៉ង់។

ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុន ចំនួន៦និងបុគ្គល៤នាក់ ពីបទផ្តល់សម្ភារៈរសើប ដែលរួមមានទាំងឧបករណ៍អេឡិកត្រូនិក អាមេរិកផងនោះ ឲ្យដល់ឧស្សាហកម្មទំនាក់ទំនងប្រទេសអ៊ីរ៉ង់ ជាក្រុមហ៊ុនយោធាមួយ ដែលក្រសួងបានកំណត់ក្នុងឆ្នាំ២០០៨ និងសហភាពអឺរ៉ប បានចុះក្នុងបញ្ជីខ្មៅ ក្នុងពេលពីរឆ្នាំក្រោយមក។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Steven Mnuchin បានមានប្រសាសន៍ដូច្នេះថា “របបអ៊ីរ៉ង់បានប្រើប្រាស់ បណ្ដាញសកលរបស់ក្រុមហ៊ុន ធ្វើការអភិវឌ្ឍសមត្ថភាពយោធា ដែលបង្កឲ្យមានអស្ថិរភាព។ សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការប្រឆាំង អ្នកទាំងឡាយណា ដែលជួយគាំទ្រដល់កិច្ចប្រឹងប្រែង ធ្វើយោធូបនីយកម្មនិងការរីកសាយ អាវុធរបស់របបនេះ”៕ប្រែសម្រួល៖ប៉ាង កុង

To Top