វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសលោក Brad Raffensperger បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋ Georgia ដែលជារដ្ឋមួយនៅភាគខាងត្បូង សហរដ្ឋអាមេរិក នឹងធ្វើការរាប់សន្លឹកឆ្នោត នៃការប្រកួតប្រជែងប្រធានាធិបតី ទូទាំងរដ្ឋឡើងវិញ។
យោងតាមសារព័ត៌មាន NBC News បានឲ្យដឹងដឹងថា អតីតអនុប្រធានាធិបតីលោក Joe Biden ដឹកនាំការនាំមុខលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ នូវសំឡេងគាំទ្រជាង ១៤.០០០ ក្នុងចំណោមសន្លឹកឆ្នោតជិត ៥ លានសន្លឹកនៅក្នុងរដ្ឋមួយនេះ ។
លោក Raffensperger មកពីសាធារណរដ្ឋមួយរូបបានឲ្យដឹង នៅក្នុងសន្និសីទកាសែតមួយថា “ជាមួយនឹងពេលវេលាជិតមកដល់ វានឹងត្រូវការការរាប់ឡើងវិញ ដោយដៃនៅក្នុងស្រុកនីមួយៗ” ។
លោកបានបញ្ជាក់ថា “នេះនឹងជួយកសាងទំនុកចិត្ត។ វានឹងក្លាយជាសវនកម្មការធ្វើកំណត់ហេតុ និងការវាយតម្លៃឡើងវិញទាំងអស់នៅពេលតែមួយ”។
លោក Raffensperger បានបន្ដថារដ្ឋនឹងបញ្ចប់ការរាប់ឡើងវិញ នៅក្នុងពេលវេលា ដើម្បីបំពេញតាមកាលបរិច្ឆេទ កំណត់នៅថ្ងៃទី២០ ខែវិច្ឆិការបស់ខ្លួន សម្រាប់ការបញ្ជាក់លទ្ធផល នៃការបោះឆ្នោតទូទាំងរដ្ឋ៕ដោយ ឈូក បូរ៉ា