ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់នៃការផ្លាស់ប្តូរ ជាផ្លូវការនូវមន្រ្តី និងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទ សារព័ត៌មានមួយនៅ ពេលស្នើសុំការអត្ថាធិប្បាយ ស្តីពីកិច្ចពិភាក្សាសេដ្ឋកិច្ច ដែលគ្រោងនឹងធ្វើឡើង រវាងសហរដ្ឋអាមេរិក និងនោះតៃវ៉ាន់។
លោកវ៉ាង បានឲ្យដឹងថា “យើងជំរុញឱ្យសហរដ្ឋអាមេរិក ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងសហគមន៍រួមចិន – អាម៉េរិកទាំងបី ដោយបញ្ឈប់រាល់ទម្រង់ នៃការផ្លាស់ប្តូរជាផ្លូវការនូវមន្រ្តី និងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយបញ្ឈប់ការបង្កើនទំនាក់ទំនង របស់ខ្លួនជាមួយតៃវ៉ាន់ តាមមធ្យោបាយដ៏សំខាន់” ។
សហរដ្ឋអាមេរិក គួរតែដោះស្រាយបញ្ហានានា ដែលទាក់ទងនឹងកោះតៃវ៉ាន់ ដោយប្រយ័ត្នប្រយែង និងកុំបញ្ជូនសញ្ញាបំភ័ន្ត ទៅកងកម្លាំងបំបែកខ្លួនតៃវ៉ាន់ ដើម្បីចៀសវាងការខូចខាតធ្ងន់ធ្ងរដល់ចិន – អាមេរិក ៕
ដោយ ឈូក បូរ៉ា