ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉េរូ តែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្រោយចូលស្បថ កាន់តំណែង

លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ លោក Manuel Merino ប្រធានាធិបតី របស់ប្រទេសប៉េរូ បានធ្វើការតែងតាំងលោក Antero Flores-Araoz ជានាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋបាលដំបូង របស់គាត់ដែលជាប្រធានាធិបតី ដែលតំណែងនេះ គាត់បានទទួលកាលពីថ្ងៃអង្គារ ។

លោក Flores-Araoz បានស្បថចូលកាន់តំណែង ដែលបានប្រារព្ធធ្វើឡើង នៅវិមានរដ្ឋាភិបាល នៅក្រុងលីម៉ា រដ្ឋធានីរបស់ប្រទេសប៉េរូ ។

ការតែងតាំងនាយករដ្ឋមន្ត្រីនេះដែរ បានធ្វើឡើងបន្ទាប់ពីមានរដ្ឋាភិបាលថ្មី ដែលដឹកនំាដោយលោក Merino អ្នកច្បាប់មួយរូប់ ដែលបានកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីអតីតប្រធានាធិបតី Martin Vizcarra ត្រូវបានធ្វើការស៊ើបអង្កេត កាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងរឿងពុករលួយ ។

នៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយវិទ្យុក្នុងស្រុកមួយ នៅមុនពេលចូលស្បថ កាន់តំណែង លោក Flores-Araoz បានបរិយាយអំពីរដ្ឋបាលថ្មី ដែលជា “រដ្ឋាភិបាលអន្តរ” ដោយបានថ្លែងថា “យើងត្រូវតែកែសម្រួលស្ថានភាពនានា ដែលយើងទទួលបាន ដើម្បីដឹកនាំប្រទេស ឲ្យមានរបៀបរៀបរយល្អ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top