សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសសិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៨នាក់គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៥៨.០៩១នាក់ ។
គួរបញ្ជាក់ថា អ្នកដែលឆ្លងជំងឺថ្មីទាំងអស់នេះ គឺជាអ្នកមកពីខាងក្រៅ ។
ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានករណីថ្មីបន្ថែម០៥នាក់ដែលបានឆ្លងជំងឺកូវីដ១៩ ហើយបានចាកចេញពីមន្ទីរពេទ្យនានា ឬសហគមន៍ដាក់ឲ្យនៅដាច់ដោយឡែក ។
ក្នុងចំណោមអ្នកទាំងអស់នោះ គឺមាន៥៧.៩៩០នាក់បានជាសះស្បើយឡើងវិញទំាងស្រុងដែលបានឆ្លងជំងឺ ហើយបានចាកចេញពីមន្ទីរពេទ្យ ឬសហគមន៍ថែទាំសុខភាពវិញហើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា