ព័ត៌មានអន្តរជាតិ

OPEC៖ ក្នុងឆ្នាំ២០២០នេះ ពិភពលោកត្រូវការប្រេង ប្រមាណ៩,៨លានបារ៉ែល ក្នុង១ថ្ងៃ

វ្យៀនណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា អង្គការប្រទេសនាំប្រេងចេញ ហៅកាត់ថា (OPEC)បានទម្លាក់ការព្យាករណ៍របស់ខ្លួន ដោយបានដាក់ថា តម្រូវការប្រើប្រាស់ប្រេងរបស់ពិភពលោក ក្នុង១ថ្ងៃមានប្រមាណ៩,៨លានបារ៉ែល សម្រាប់ឆ្នាំ២០២០នេះ ដែលបានថយចុះនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃពុធ ។

ការព្យាករណ៍អំពីការតម្រូវប្រើប្រាស់ប្រេងបានកែសម្រួលវិញ សម្រាប់ព្យាករណ៍ដល់ពិភពលោក នៅក្នុងឆ្នាំនេះ ថយចុះ៩,៣លានបារ៉ែលក្នុង១ថ្ងៃ “តម្រូវការរំពឹងថា នឹងថយចុះច្រើន” ដែលជាការវាយតម្លៃរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) នៅទ្វីបអាមេរិក នៅក្នុងត្រីមាសទី៣ និងការប្រកាសថ្មីៗអំពីការចាត់វិធានការលើជំងឺកូវីដ១៩ដោយរដ្ឋាភិបាលផ្សេងៗគ្នា នៅក្នុងអង្គការ OECD នៅអឺរ៉ុប  ។

គេរំពឹងថា តម្រូវការប្រេងរបស់ពិភពលោក នឹងកើនឡើង៦,២លានបារ៉ែលក្នុង១ថ្ងៃ នៅឆ្នាំ២០២១ ដែលបានថយចុះ០,៣លានបារ៉ែលក្នុង១ថ្ងៃ ធៀបនឹងការវាយតម្លៃកាលពីខែមុន ដោយសារតែការរឹតត្បិតជំងឺកូវីដ១៩ ដែលបង្កផលប៉ះពាល់ដល់វិស័យដឹកជញ្ជូន និងតម្រូវការឧស្សាហកម្មប្រើប្រាស់ប្រេងឥន្ធនៈ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top