សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកនៅថ្ងៃពុធ បានព្រមានពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសចិន ដែលខ្លួនបានបញ្ជាក់ថា “បានរំលោភបំពានជាក់ស្តែង” នូវស្វ័យភាពរបស់ហុងកុង បន្ទាប់ពីការដកសិទ្ធិតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន០៤រូប ។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក មានថ្លែងថា“ សកម្មភាពថ្មីៗរបស់ក្រុងប៉េកាំង ដែលធ្វើឱ្យបាត់បង់សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យពីក្រុមប្រឹក្សានីតិកម្មហុងកុង។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្ត “កំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មដល់អ្នកដែលទទួលខុសត្រូវចំពោះការលុបបំបាត់សេរីភាពរបស់ហុងកុង” ។
គួររំលឹកថា កាលពីថ្ងៃច័ន្ទ ក្រុងវ៉ាស៊ីនតោន បានស្នើដាក់ទណ្ឌកម្មលើមន្រ្តី០៤រូបបន្ថែមទៀតនៅក្នុងការគ្រប់គ្រង និងការបង្កើតសន្តិសុខនៅហុងកុងជុំវិញតួនាទីដែលគេចោទប្រកាន់ក្នុងការបង្ក្រាបអ្នកប្រឆាំងនោះ ។
នៅក្នុងខែសីហា បានដាក់ទណ្ឌកម្មលើមេដឹកនាំហុងកុងលោកស្រី Carrie Lam ដែលបច្ចុប្បន្នជាអតីតដែនដី និងជាអតីតមេប៉ូលីស និងមន្ត្រីកំពូលមួយចំនួនទៀត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា