បរទេស៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃ (NSC) និយាយថា ចំនួនបាតុកម្មប្រឆាំងរដ្ឋាភិបាល កំពុងតែធ្លាក់ចុះ ខណៈដែលឧបនាយករដ្ឋមន្រ្តី លោក Prawit Wongsuwon បន្ថែមថា រដ្ឋាភិបាលមិនបានបញ្ជូននរណាម្នាក់ ទៅពិភាក្សាជាមួយមេដឹកនាំ បាតុកម្មនោះទេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ឧត្តមសេនីយ៍ Prawit Wongsuwon ដែលទទួលបន្ទុកសន្តិសុខជាតិបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិ បានបង្ហាញការវាយតម្លៃនេះទៅកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ។
នៅពេលត្រូវបានសួរ ដោយអ្នកសារព័ត៌មានថា តើចំនួនអ្នកចេញមកបន្តធ្លាក់ចុះ គឺជាសញ្ញាវិជ្ជមានមែនទេ ឧត្តមសេនីយ៍ Prawit បាននិយាយថា“ ត្រូវហើយ” ។
យោងតាមប្រភពរដ្ឋាភិបាល អគ្គលេខាធិការ NSC លោក Nattapon Nakpanich បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ចំនួនអ្នកតវ៉ាបានកើនឡើង បន្ទាប់ពីប៉ូលីសបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកពួកគេនៅចំនុចប្រសព្វ Pathumwan កាលពីថ្ងៃទី ១៦ ខែតុលា៕
ប្រែសម្រួលៈ ណៃ តុលា