បរទេស៖ បន្ទាប់ពីមេដឹកនាំការពារជាតិ កោះតៃវ៉ាន់បានបង្ហាញ ជាសាធារណៈនូវកងទ័ពអាមេរិក កំពុងបណ្តុះបណ្តាលទាហានកោះតៃវ៉ាន់នៅលើកោះ មន្ទីរប៉ង់តាហ្គោនរបស់សហរដ្ឋអាមេរិក បានអះអាងថា របាយការណ៍នេះមិនត្រឹមត្រូវទេ។ ទោះយ៉ាងណា សហរដ្ឋអាមេរិកមានប្រវត្តិយូរលង់ក្នុងការលាក់បាំង ការពង្រាយកងទ័ពរបស់ខ្លួនចូលទឹកដីដែលទទួលស្គាល់ជាផ្លូវការថា ជារបស់ចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ សារព័ត៌មាន Taiwan News បានផ្សាយថា បញ្ជាការកងនាវាចរកោះតៃវ៉ាន់បានបញ្ជាក់ថា ទាហានម៉ារីនអាមេរិកបានទៅដល់កោះស្វយ័ត តាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងតៃប៉ិដើម្បីបណ្តុះបណ្តាលកងទ័ពនៃកោះតៃវ៉ាន់។
សារព័ត៌មាន United Daily News របស់កោះតៃវ៉ាន់ក៏បានបញ្ជាក់ពីរបាយការណ៍នោះដែរ។
របាយការណ៍បានអះអាងថា ប្រតិបត្តិការពិសេស “Marine Raiders” នឹងមាននៅទីនោះរយៈពេល ៤ សប្តាហ៍ ហើយបញ្ជាការកងនាវាចរកោះតៃវ៉ាន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា វាជាទម្លាប់នៃការផ្លាស់ប្តូរយោធានិងកិច្ចសហប្រតិបត្តិការយោធាកោះតៃវ៉ាន់ – អាមេរិក ទោះបីជាវាជាការទទួលបានការបណ្តុះបណ្តាលជាសាធារណៈលើកដំបូងពីសហរដ្ឋអាមេរិក កងទ័ពកោះតៃវ៉ាន់ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនឈប់ទទួលស្គាល់រដ្ឋាភិបាលកោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៧៩ ។
ជាការឆ្លើយតបអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក John Supple បានប្រាប់ការបោះពុម្ភផ្សាយរបស់កាសែតយោធាអាមេរិក Stars and Stripes កាលពីថ្ងៃពុធ គឺមិនត្រឹមត្រូវទេ៕ប្រែសម្រួលៈ ណៃ តុលា