ព័ត៌មានអន្តរជាតិ

កម្មវិធីអាវុធ នុយក្លេអ៊ែកូ រ៉េខាងជើង ជារឿងគូរឲ្យព្រួយ បារម្ភធ្ងន់ធ្ងរ

បរទេស ៖ ទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ និយាយថា សកម្មភាពនុយក្លេអ៊ែកូរ៉េខាងជើង នៅតែបន្តជាបញ្ហា ដ៏គួរឲ្យព្រួយបារម្ភខ្លាំងក្លា ហើយប្រទេសនេះ ត្រូវតែអនុវត្តតាមកាតព្វកិច្ចនានា ក្រោមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍បែបនេះ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បង្កឲ្យមានការរិះគន់ ស្តីបន្ទោសពីឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ។

អគ្គលេខាធិការទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ លោក Rafael Mariano Grossi បាននិយាយក្នុងសារវីដេអូមួយ ផ្ញើជូនមហាសន្និបាតអង្គការ សហប្រជាជាតិថា ទីក្រុងព្យុងយ៉ាង ត្រូវតែផ្អាករាល់សកម្មភាពទាំងអស់ ដែលរំលោភបំពានដល់ច្បាប់អន្តរជាតិ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top