បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការិយាល័យប្រឆាំងគ្រឿងញៀនរបស់ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សារធាតុញៀនដែលមានឈ្មោះថា កេតាមីន (ketamine) ត្រូវបានរឹបអូស ដែលមានតម្លៃប្រមាណ២៩ពាន់លានបាត ស្មើនឹងប្រមាណ៩៥៩.៦៣លានដុល្លារអាមេរិក ។
ការិយាល័យបានឲ្យដឹងថា ការនាំចូលសារធាតុញៀន ទំនងជាសម្រាប់នាំទៅកាន់តំបន់អឺរ៉ុប ជប៉ុន ឬកូរ៉េខាងត្បូង ។
លោក Montri Yimyaem អគ្គមេបញ្ជាការ ដែលដឹកនាំក្រុមស៊ើបអង្កេត មកពីការិយាល័យបង្ក្រាបគ្រឿងញៀន បានឲ្យដឹងថា “ការស៊ើបអង្កេតដំបូងរបស់យើង បានឲ្យដឹងថា សារធាតុកេតាមីន ជាទ្រង់ទ្រាយធំនេះ គឺត្រូវបានប្រតិបត្តិការ ដោយបណ្តាញអន្តរជាតិចម្រុះដែលខុសច្បាប់” ។
លោក Montri បានថ្លែងថា គាត់ បានសង្ស័យថា សារធាតុកេតាមីន មិនសូវមានភាពទាក់ទាញក្នុងការប្រើប្រាស់នៅក្នុងប្រទេសថៃឡង់ដ៏ប៉ុន្មានទេ ម្ល៉ោះហើយ គាត់បានសន្និដ្ឋានថា វានឹងត្រូវនាំទៅកាន់បណ្តា ប្រទេសទី៣ផ្សេងៗទៀត ។
លោក Montri បានលើកឡើងថា សារធាតុញៀនទាំងនេះ ត្រូវបានក្រុមមន្ត្រីការិយាល័យឃាត់ទុក ដែលរឹបអូសបានប្រមាណ១១,៤តោន នៃសារធាតកេតាមីន នៅឯឃ្លាំងស្តុកមួយកន្លែង នៅខេត្ត Chachoengsao ភាគខាងកើតក្រុងបាងកក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា