ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Vamco បង្កជាគ្រោះទឹកជំនន់វាយប្រហារ មកលើរដ្ឋធានីម៉ានីល

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាល ពីរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមជួយសង្គ្រោះរបស់ហ្វីលីពីន បានធ្វើការជម្លៀសពលរដ្ឋ ដែលនៅជាប់គាំងលើដំបូលផ្ទះ ដែលផ្ទះរបស់ពួកគេរងការជន់លិច កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែព្យុះទីហ្វុង Vamco បានបង្កជាគ្រោះទឹកជំនន់ដ៏ធំ នៅក្នុងរដ្ឋធានីម៉ានីល និងខេត្តមួយចំនួនទៀតនៅលើដែនកោះដ៏សំខាន់ Luzon ។

ព្យុះទីហ្វុង Vamco ជាព្យុះស៊ីក្លូនដ៏ខ្លាំងក្លាទី៣ ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីន ក្នុងរយៈពេល១១ថ្ងៃ ដែលបានបង្កជាគ្រោះបាក់ដី កាលពីយប់ថ្ងៃពុធ និងបង្កឲ្យមានខ្យល់បក់បោកខ្លាំង និងបង្កឲ្យមានភ្លៀងធ្លាក់ជោកជាំ ដែលធ្វើឲ្យមានបាក់ដីហូរច្រោះ បាក់រលំថ្ម និងបង្កជាគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ជាច្រើន ដោយសារតែព្យុះទីហ្វីង Goni ដ៏ខ្លាំងក្លា ដែលបានកើតឡើងកាលពីដើមខែនេះ ។

ព្យុះទីហ្វុង Vamco ក៏បានធ្វើឲ្យដួលរលំដើមឈើជាច្រើនដើម និងបង្កឲ្យដាច់ចរន្តអគ្គីសនី នៅផ្នែកជាច្រើននៃរដ្ឋធានីម៉ានីល និងតាមបណ្តាខេត្តជាច្រើនទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top