Covid-19

រលកទី២ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលប្រេស៊ីល នឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់បន្ថែមទៀត

ប្រស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Paulo Guedes រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រេស៊ីល បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រេស៊ីល ធ្លាប់ឆ្លងកាត់រលកទី២នៃ ការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយរដ្ឋាភិបាល នឹងធ្វើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទ្រង់ទ្រាយធំបន្ថែមទៀតដល់អ្នករងគ្រោះទាំងឡាយ ។

ជាការឆ្លើយតបនៅក្នុងព្រឹតិ្តការណ៍ អនឡាញដោយសមាគមផ្សារទំនើបរបស់ប្រេស៊ីល លោក Guedes បានបញ្ជាក់យ៉ាងច្បាស់ថា វាមិនមែនជាគម្រោងរបស់រដ្ឋាភិបាលឡើយ ដែលនឹងត្រូវបន្ថែមវិធានការណ៍សង្គ្រោះបន្ទាន់ ហើយក្រុមមន្ត្រីរំពឹងថា ការឆ្លងជំងឺនឹងថយចុះបន្តិចម្តងៗ និងជួយឲ្យសេដ្ឋកិច្ចងើបឡើងវិញ ។

គាត់បានលើកឡើងថា យ៉ាងណាមិញ “បើសិនជាមានរលកទី២ វាមិនមានលទ្ធភាព ហើយវាប្រាកដណាស់” ដែលរដ្ឋាភិបាល នឹងផ្តល់ជំនួយសារជាថ្មីមិនខានឡើយ ។

ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់ ៥.៧៤៨.៣៧៥នាក់ គិតត្រឹមថ្ងៃពុធ និងមានអ្នកស្លាប់ចំនួន១៦៣.៣៧៣នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top