ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្រាប់ជប៉ុនថា អាមេរិកនឹងជួយការពារប្រជុំកោះសេនកាគូ ក្រោមសន្ធិសញ្ញាសន្ដិសុខទ្វេភាគី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃដិន បានធានាដល់លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ថាទីក្រុងវ៉ាស៊ីនតោន នឹងជួយការពារកោះតូចៗ ដែលគ្រប់គ្រងដោយជប៉ុននៅសមុទ្រចិនខាងកើត ក្រោមសន្ធិសញ្ញាសន្តិសុខទ្វេភាគី។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងការអត្ថាធិប្បាយ នៅលើកោះសេនកាគូ បានទាក់ទាញការស្តីបន្ទោសយ៉ាងឆាប់រហ័ស ពីទីក្រុងប៉េកាំង ដែលអះអាងថាជាទឹកដីរបស់ខ្លួន។

ធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទ ជាលើកដំបូងលោកនាយករដ្ឋមន្រ្តីជប៉ុន និងលោក ចូ បៃដិន បានឯកភាពពង្រឹងសម្ព័ន្ធភាពប្រទេស ដោយលោកនាយករដ្ឋមន្រ្តី បានអបអរសាទរលោក បៃដិន អំពីការឈ្នះការបោះឆ្នោតកាលពីសប្តាហ៍មុន ប្រឆាំងនឹងប្រធានាធិបតីកំពុងកាន់អំណាចលោកដូណាល់ ត្រាំ និងបានបង្ហាញពីបំណងប្រាថ្នារបស់លោក ក្នុងការសហការ ដើម្បីបញ្ជាក់ថាតំបន់ឥណ្ឌូ -ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។  

លោកនាយករដ្ឋមន្រ្តី បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការសន្ទនាប្រមាណ ១០ នាទីថា “សម្ព័ន្ធភាព គឺមានសារៈសំខាន់ចំពេលបរិយាកាសសន្តិសុខកាន់តែ លំបាកជុំវិញប្រទេសជប៉ុនក៏ដូចជាសន្តិភាព និងវិបុលភាពរបស់សហគមន៍អន្តរជាតិ”៕

ដោយ ឈូក បូរ៉ា

To Top