ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក និងជប៉ុន កុំធ្វើឲ្យគ្រោះថ្នាក់ដល់សន្ដិភាព និងស្ថេរភាពក្នុងតំបន់

ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន កុំធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ភាគីទីបី ខណៈពេលដែលការជជែកវែកញែកថា កោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត គឺជា “ទឹកដីដែលមានជាប់គ្នា” របស់ខ្លួន។

យោងតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន ថ្កោលទោសសន្ធិសញ្ញាសន្តិសុខអាមេរិក – ជប៉ុន ថាជា“ ផលិតផលនៃសង្គ្រាមត្រជាក់” ។

ការលើកឡើងរបស់លោកវ៉ាង បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានដកស្រង់សម្តី ដោយនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារកោះសេនកាគូ ដែលហៅថាកោះដាយយូ នៅប្រទេសចិន ក្រោមសន្ធិសញ្ញាទ្វេភាគីឆ្នាំ១៩៦០៕

ដោយ ឈូក បូរ៉ា

To Top