វ៉ាស៊ីនតោន ៖ ការបោះឆ្នោតរបស់លោក ចូ បៃដិន មិនត្រឹមតែតំណាង ឱ្យបដិវត្តរបស់លោក ដូណាល់ត្រាំ និងការបែកបាក់ របស់លោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រកាន់ ខ្ជាប់នូវលទ្ធិនិយមកណ្តាល និងវិធីសាស្រ្តដ៏សំខាន់ ចំពោះរដ្ឋាភិបាល និងគោលនយោបាយផងដែរ។
នៅលើឆាកពិភពលោក ដូចជានៅសភាលោក បៃដិន ទំនងជាធ្វើតាមស្គ្រីប ដែលធ្លាប់ស្គាល់ ហើយច្បាស់បំផុតនោះគឺ លោកនឹងចាប់យកសម្ព័ន្ធមិត្តរបស់អាមេរិក និងពង្រឹងការចូលរួម របស់ខ្លួនជាមួយស្ថាប័នពហុភាគី។
យ៉ាងហោចណាស់លោក ចូ បៃដិន នឹងផ្តល់ឱ្យនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នូវតួនាទីលេចធ្លោជាងនេះ នៅក្នុងវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះពិភពលោក។
សរុបសេចក្ដីមកលោក បៃដិន ទំនងជានឹងបន្តតួនាទី ជាសកលច្រើន ជាងនេះទៅទៀត ស្របតាមរបៀប ដែលសហរដ្ឋអាមេរិក បានធ្វើសកម្មភាពនៅទូទាំង ពិភពលោកចាប់តាំងពី សង្គ្រាមត្រជាក់ចប់។
ខណៈដែលវាអាចជាការចង់សន្មតថា លោក បៃដិន នឹងអនុវត្តគោលនយោបាយការបរទេស ជាការបន្តរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា វានឹងមានចំនុចខ្លះនៃការបន្ត ប៉ុន្តែក៏មានការផ្លាស់ ប្តូរសំខាន់ៗផងដែរ ហើយបញ្ហាប្រឈមសំខាន់ៗ មួយចំនួននឹងនៅតែមាន៕
ដោយ ឈូក បូរ៉ា