ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អូស្ត្រាលី នឹងធ្វើដំណើរ ទៅដល់ជប៉ុន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានសរសេរថា លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី Scott Morrison នឹងត្រូវធ្វើដំណើរ ទៅដល់ប្រទេសជប៉ុន នាប៉ុន្មានថ្ងៃខាងមុខ ដើម្បីជួបពិភាក្សា ជាមួយនឹងមេដឹកនាំជប៉ុន លោកនាយករដ្ឋមន្ត្រី Yoshihide Suga។

យោងតាមការបញ្ជាក់ផ្ទាល់ ពីសំណាក់លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី បានបញ្ជាក់ទៀតថា លោកនឹងត្រូវធ្វើដំណើរ ទៅដល់ប្រទេស ជប៉ុន ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហារាតត្បាត នៃកូវីដ១៩ បញ្ហាពាណិជ្ជកម្មសន្តិសុខ ព្រមទាំងការពារជាតិផង ជាមួយនឹងលោក Suga ដែលទើបឡើងកាន់តំណែងកាលពីខែកញ្ញាកន្លងទៅ។

ក្នុងនោះផងដែរលោក Morrison នឹងត្រូវធ្វើដំណើរផងដែរ ទៅកាន់តំបន់ Papua Guinea (PNG) ដើម្បីជួបជាមួយនឹង លោកនាយករដ្ឋមន្ត្រីលោក James Marape ផងដែរនៅក្នុងដំណើរទស្សនកិច្ច លើកនេះបន្ទាប់ពីជប៉ុន៕

ប្រែសម្រួល៖ស៊ុនលី

To Top