ព័ត៌មានអន្តរជាតិ

ស្គាល់អត់?ច្បាប់រដ្ឋធម្មនុញ្ញ ដ៏ខ្លីបំផុត នៅលើលោក!

ម៉ូណាកូ ដែលជាប្រទេសតូច ជាងគេបំផុតទី២ ក្នុងពិភពលោកបន្ទាប់ពីទីក្រុងវ៉ាកង់ ។ ប្រទេសមួយនេះបានក្លាយទៅជាប្រទេស ដែលមានការសរសេរចែងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងទំហំខ្លីបំផុត របស់ពិភពលោក បើប្រៀបធៀបទៅនឹង បណ្តាលប្រទេសដទៃទៀត។

នៅកំឡុងឆ្នាំ ១៩៦២ នៅក្នុងសម័យព្រះអង្គម្ចាស់ Prince Rainter ទី៣រដ្ឋាភិបាល របស់ប្រទេស ម៉ូណាកូ បានចាប់ផ្តើមធ្វើការលើការ សរសេរច្បាប់រដ្ឋធម្មនុញ្ញ ដោយពេលនោះរដ្ឋធម្មនុញ្ញ របស់ប្រទេស បានធ្វើរួចរាល់ដោយមាន ចំនួនពាក្យតែប្រមាណជា ៣៩១៤ពាក្យប៉ុណ្ណោះ។

បើទោះបីជាយ៉ាងក្តី ប្រទេសឥណ្ឌា គឺជាប្រទេស ដែលមានច្បាប់រដ្ឋធម្មនុញ្ញ វែងជាងគេ លើលោក ដោយប្រើប្រាស់ពាក្យ ប្រមាណទៅដល់១៤៦៣៨៥ ពាក្យ ហើយវាត្រូវបានគេប្រើប្រាស់ជាផ្លូវការ ពីខែមករាឆ្នាំ១៩៥០ក្រោយរយពេល៣ឆ្នាំ ដែលប្រទេសនេះបានទទួលឯករាជ្យ សេរីភាពពេញលេញពីប្រទេសអង់គ្លេស មកវិញក្នុង ខែសីហាឆ្នាំ១៩៤៧៕

ប្រែសម្រួល:ស៊ុនលី

To Top