ព័ត៌មានអន្តរជាតិ

ស្លាប់ម្នាក់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះមួយ នៅទីក្រុង Los Angeles

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា យន្តហោះមួយគ្រឿង បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ នៅត្រង់តំបន់
ដែលសំបូរមនុស្ស រស់នៅមួយកន្លែង នៅក្នុងតំបន់ San Fernado Valley ចំងាយប្រមាណ ជាពីទីប្រជុំជន របស់ទីក្រុងLos Angeles ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១១និង៥០នាទីម៉ោងក្នុងស្រុកយោង តាមការទីភ្នាក់ងារ ទទួលបន្ទូកកិច្ច ការងារអាកាសចរណ៍ពោល គឺនៅតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីពីឡុតបានរាយការណ៍ ទៅកាន់ស្ថានីយ៍គ្រប់គ្រងក្បែរ នោះថាម៉ាស៊ីន របស់យន្តហោះបានជួបនឹងបញ្ហា។

រូបភាពនិងវិដេអូ ត្រូវបានបង្ហោះពាសពេញបណ្តាញសង្គម ខណៈដែលយន្តហោះត្រូវបានគេមើលឃើញថា ធ្លាក់នៅចំងាយត្រឹមតែមួយម៉ែត្រ
ប៉ុណ្ណោះពីផ្ទះពលរដ្ឋ ហើយពីឡុតត្រូវបានបាត់បង់ជីវិត ៕

ប្រែសម្រួល៖ស៊ុនលី

To Top