បរទេស ៖ ទីបំផុតនៅថ្ងៃសុក្រនេះ ប្រទេសចិន បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសធំ ចុងក្រោយហើយ ដែលបានធ្វើការប្រកាស អបអរសាទរជូនដល់លោក
Joe Biden ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីសហរដ្ឋអាមេរិក រួមជាមួយប្រទេសរុស្ស៊ី និងម៉ិកស៊ិកផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយកាលពីថ្ងៃសុក្រថា យើងគោរពជម្រើស របស់ពលរដ្ឋអាមេរិក ។ យើងសូមអបអរសាទរចំពោះលោក Biden និង អនុប្រធានាធិបតី ដែលនឹងឡើងកាន់តំណែងគឺ អ្នកស្រី Harris ។
លោក Wang បានបន្ថែមទៀតថា នៅពេលជាមួយគ្នាលទ្ធផល នឹងត្រូវបានបញ្ជាក់យោង ទៅតាមច្បាប់ និងនីតិវិធីរបស់សហរដ្ឋអាមេរិក ។ ការប្រកាសនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអារីហ្សូណា ត្រូវបានគេប្រកាសថា លោក Biden និងអ្នកស្រី Harris គឺជាអ្នកទទួលជ័យជំនះ៕
ប្រែសម្រួល៖ស៊ុនលី